ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសស្រាល

ភ្នំពេញ: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានថ្មមុខស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ស្ថិតក្នុងភូមិព្រែរទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (បណ្ដាលឲ្យភាគីម៉ូតូស្លាប់ម្នាក់ និង ម្នាក់ទៀតរងរបួសស្រាល) ។

១/ភាគីរថយន្តម៉ាក SCANIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-2868 (បើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួន) ។
២/ភាគីម៉ូតូម៉ាក SUZUKI Smash V ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-6050 បើកបរដោយឈ្មោះ សែន សុខ ភេទប្រុស អាយុប្រហែល ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។
+ អ្នករួមដំណើរពីក្រោយឈ្មោះ ថុង ខេង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករអនាម័យ មានទីលំនៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ (រងរបួស)

បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់