ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីសេពសន្ថវៈក្មេងស្រីអនីតិជន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ៩រោច ខែ ភទ្របទ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានករណីរួមភេទជាមួយអនីតិជននៅចំណុចភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ក.ខ. ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ជនសង្ស័យបានឃាត់ខ្លួនឈ្មោះ មួន វណ្ណណេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅខេត្តកណ្តាល។

នៅមុនពេលកើតហេតុអំឡុងឆ្នាំ២០១៧ កុមារីរងគ្រោះនិងឈ្មោះ មួន វណ្ណណេត ភេទប្រុស បានលួចមានទំនាក់ទំនងស្នេហា ជាមួយគ្នារយ:ពេលជិត០៣ឆ្នាំមកហើយ។
រហូតមកដល់ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី កុមារីជនរងគ្រោះបានមកផ្ទះជនសង្ស័យឈ្មោះ មួន វណ្ណណេត ហើយពេលនោះកុមារីរងគ្រោះមិនបានទៅផ្ទះវិញទេ បន្ទាប់មកឪពុក ម្តាយខាងកុមារីរងគ្រោះក៏បានមកយកកូនស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ។

លុះមកដល់ថ្ងៃ ក្នុងខែសីហា ឆ្នាំ២០២០ ដដែលនោះកុមារីរងគ្រោះបានត្រឡប់មកផ្ទះជនសង្ស័យឈ្មោះ មួន វណ្ណណេត ម្តងទៀត ដោយឆ្លៀតពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានដេករស់នៅជាមួយគ្នា ចំនួន០១លើក ។ ហើយឪពុកម្តាយខាងកុមារីក៏បានមកនាំកូនស្រីត្រឡប់ទៅផ្ទះវិញទៅ ។ បន្ទាប់មកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤រសៀល កុមារី
រងគ្រោះឈ្មោះ បានរត់មករស់នៅផ្ទះរបស់ជនសង្ស័យឈ្មោះ មួន វណ្ណណេត លើកទី៣ ហើយពេលនោះជនសង្ស័យឈ្មោះ មួនវណ្ណណេត បានរស់នៅជាមួយគ្នា និង បានដេក ជាមួយគ្នាបានចំនួន០២លើកទៀត។ ក្រោយមកនៅថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២០ ឪពុកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

លុះមកដល់ថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ បានផ្ទេរពាក្យបណ្តឹងឲ្យអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្ត បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំកំពង់អុស ហៅជនសង្ស័យឈ្មោះ មួន វណ្ណណេត មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ក្នុងពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានរួមភេទជាមួយកុមារីរងគ្រោះ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុង​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់