កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅចំណុចតូបលក់សំលៀកបំពាក់មួយ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៧ និង២៤នាទីព្រឹកថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០ មានជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1G-8389 បានមកឈប់នៅមុខតូបលក់សំលៀកបំពាក់ ហើយបានទិញអាវចំនួន ១រួចជិះម៉ូតូចេញទៅបានមួយសន្ទុះ ជនសង្ស័យខាងលើបានជិះម៉ូតូត្រឡប់មកវិញប្រើល្បិចសុំដូរអាវ បន្ទាប់មកជនសង្ស័យខាងលើបានចាប់ច្របាច់ក ខ្ទប់មាត់ជនរងគ្រោះឈ្មោះ ស៊ុ. នា. ភេទស្រី អាយុ២៧ឆ្នាំ ខណ:នោះជនរងគ្រោះរើបានខាំដៃនិងស្រែកឲ្យគេជួយ ជនសង្ស័យឃើញស្ថានភាពមិនស្រួល បានរត់គេចខ្លួនចោលម៉ូតូ តែម្ដង។
នៅកន្លែងកើតហេតុបន្សស់ទុកម៉ូតូ ១គ្រឿង មួកសុវត្ថិភាពពណ៌ខ្មៅ១ ស្បែកជើង ១គូ ពណ៌ក្រហម ទូរស័ព្ទ ម៉ាកណូគា ១គ្រឿងគ្មានស៊ីម ជារបស់ជនសង្ស័យ។ រហូតដល់វេលាម៉ោង១២ និង ១០នាទី កម្លាំងព្រហ្មទណ្ឌស្រុក បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរទើបដឹងថាឈ្មោះ គង់ ប៊ុនថី ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
នៅចំណុចវាលស្រែភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ច្របាច់ក ប្លន់យកកាបូបលុយជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័ក្នុងករណីខាងលើ ជំនាញបានបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដចាត់ការបន្ដ ៕
មតិយោបល់