ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ឈរនោម ពីលើផ្ទះកម្ពស់៤ម៉ែត្រ បណ្តាលឲ្យធ្លាក់ត្រូវបង្គោលរបងព្រំដីបែកក្បាលស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានធ្លាក់ពីលើផ្ទះដែលមានកម្ពស់០៤ម៉ែត្រ ក្បាលត្រូវនឹងបង្គោលរបង ត្រូវរងរបួសធ្ងន់ ក្រោយមកបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ពីលើផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិណាំតៅ ឃុំ ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជ្រឹង យុង ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា តាមការរៀបរាបបំភ្លឺពីឈ្មោះ ចាន់ សាឃួន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងប្ដី ក្រោយពេលហូបបាយល្ងាចរួចក៏នាំគ្នាឡើងទៅលើផ្ទះបើកទូរទស្សន៍ លុះដល់ម៉ោងប្រហែល ០៩និង២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់ខ្លួនបានក្រោកដើរទៅបត់ជើងតូច និងរ៉ង់ដាផ្ទះចំហៀងខាងជើង ពេលនោះគាត់បាន លឺសូរ សំឡេងធ្លាក់ពីលើផ្ទះ ហើយក៏ស្ទុះទៅមើលឃើញប្តីរបស់គាត់ធ្លាក់ពីលើផ្ទះ នៅពេលនោះក៏បានចុះមកលើកប្ដី ហើយស្រែកហៅឲ្យបងប្អូនជិតខាងជួយ និងបានយកប្ដីមកមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ពេលមកដល់បានមួយសន្ទុះ ប្ដីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង១០និង២២នាទីយប់ថ្ងៃដដែល ចំពោះប្តីរបស់គាត់ នៅយប់នោះមិនបានស្រវឹងស្រា ឬក៏ធ្លាប់មានជំងឺអ្វីដែរ ។

លោកអធិការបានបន្តឲ្យដឹងទៀតថា ពេលទទួលបានព័ត៌មានកម្លាំងជំនាញពិនិត្យវិភាគសហការជាមួយកម្លាំងប៉ុស្តិ៍ណាំតៅ ប្រធានមណ្ឌលសុខភាពណាំតៅចុះពិនិត្យសាកសព កន្លែងកើតហេតុ បើតាមកាសន្នតិដ្ឋានសង្ស័យថា ជនរងគ្រោះបានក្រោកពីដេកទាំងមមីមមើដើរឆ្លងបង្កាន់ដៃដែកមកឈរបត់ជើងតូចលើសំយ៉ាបស៊ីម៉ងត៍មានទំហំប្រហែល០១ម៉ែត្រខាងក្រៅបង្កាន់ដៃ ហើយក៏ច្រឡោតធ្លាក់មកដីតែម្តង បណ្តាលឲ្យត្រូវនឹងបង្គោលរបងព្រំដីបែកក្បាលផ្នែកចិញ្ចើមខាងស្តាំមានឈាមហូរច្រើន រងរបួសធ្ងន់ក្រោយមកក៏ស្លាប់នៅមន្ទីរពេទ្យ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់