ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៦និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅចំណុចស្រះទឹក ភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ សុគណ ប៊ុនគឹម ភេទប្រុស អាយុ០៨ឆ្នាំ(ជាជនពិការគនិងថ្លង់)។

មូលហេតុ៖ ចុះលេងទឹកស្រះ បណ្តាលឱ្យលង់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសពក្មេងរងគ្រោះ រួចបញ្ជាក់ថា សាកសពក្មេងរងគ្រោះពិតជាលង់ទឹកស្រះពិតប្រាកដមែន ហើយប្រគល់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់