ព័ត៌មានជាតិ

យុវជន២នាក់ ជួញដូរនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ម៉ោង ១១ និង ៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ឯល សាលីម ហៅ លួក ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧៥ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២/ឈ្មោះ សាលី កម្រី ហៅ កៃ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ក្រាមពណ៌សថ្លា៣កញ្ចប់ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់