ព័ត៌មានជាតិ

លួចម៉ូតូបងប្អូន​តែនៅតែរត់មិនរួច

កណ្តាល: នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣៥នាទីទាបភ្លឺ នៅចំណុច :ផ្ទះជួល ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ចំនួន០១នាក់ឈ្មោះ វិត ប៊ុនធឿន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិ គោកពេញ ឃុំ ជៀប ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ ចុងភៅ។
*ជនសង្ស័យមានចំនួន ០៤នាក់:(ឃាត់ខ្លួន)
១/ឈ្នោះ ញ៉ាញ់ បញ្ញឹម ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរ ពុំពិត ប្រាកដ(ឃាត់ខ្លួន)។
២/ឈ្មោះ អឿ ឈឿន (ហៅ ថន) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅភូមិឈើទាល២ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)។
៣/ឈ្មោះ កុល ខេមរា (ហៅខ្លា) ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិ ឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ ជាម្ចាស់ផាស់អាប់ (ឃាត់ខ្លួន)។
៤/ឈ្មោះ សែស មេសា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ កណ្ដាល សង្កាត់ច្បារអំពៅពីរ ខណ្ឌ័ច្បារអំពៅ ភ្នំពេញ(ឃាត់ខ្លួន)។
*សំភារះបាត់បង់ ៖
ម៉ូតូមួយគ្រឿងម៉ាក់ CBR ពណ៌ស ខៀវ ពាក់ផ្លាកលេខ សៀមរាប 1X-3266(រកឃើញវិញ)។
>>>វត្ថុតាងចាប់យករួមមាន:
១-កង់០១ ពណ៍ស នឹង ស្បែកជើងផ្ទាត់មួយគូរ(ជារបស់ជនសង្ស័យ)។
២-ម៉ូតូផាស់អ៊ាប់ពណ៌ស ពាក់ផ្លាក់លេខ ភ្នំពេញ 1HI 2768មួយគ្រឿង(ជារបស់ជនសង្សយ័)។

នៅថ្ងៃខែឆ្នាំវេលាម៉ោង16,30នាទីជនរង
គ្រោះ បានទុកម៉ូតូរបស់ខ្លួន
ម៉ាកHONDA CBR 250c ពណ៍ ស ខៀវ ពាក់ស្លាកលេខ សៀមរាប 1X-3266
នៅមុខបន្ទប់ជួលនៅចំនុចកើតហេតុខាងលើ(ម៉ូតូធំមិនអាចយកចូលក្នងបន្ទប់កើត)ធម្មតាទុកនៅមុខបន្ទប់។
#លុះដល់ម៉ោង៦,០០ព្រឹក
ជនគ្រោះបានក្រោកពីដេកចេញមកខាងក្រៅបន្ទប់មិនឃើញម៉ូតូរបស់ខ្លួន ហើយក៏យល់ថាមានគេលួច
ខ្លួនក៏ប្រាប់ទៅម្ចាស់ផ្ទះឲ្យជួយឆែកមើល
កាម៉ារ៉ាសុវត្ថិភាព បានមើលឃើញ សកម្មភាពជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចម៉ូតូចេញពីមុខបន្ទប់ជួល យកទៅក្រៅបាត់។
ក្រោយពីឆែកការ៉ាម៉ាសុវត្ថិភាពរួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ពេលទទួលបណ្តឹងរួចកម្លាំងជំនាញស្រុកបានសហកាណ៍ជាមួយកម្លាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុដើម្បីសុំឆែកកាម៉ារ៉ាសុវត្តិភាពក្រោយពីឆែករួចកម្លាំងជំនាញនឹងប៉ុស្តិ៍បានកំណត់មុខសញ្ញាជនសង្ស័យជាមនុស្សនៅក្នុងមូលដ្ឋានរួចបានចុះទៅដល់ផ្ទះជនសង្សយ័តែជនសង្សយ័បានគេចខ្លួនបាត់មិននៅក្នុងមូលដ្ឋានទេ។
👉កម្លាំងជំនាញបានធ្វើការស្រាវជ្រាវសើបអង្កេតបន្តតាមរកមុខសញ្ញាខាងលើ
ដោយមានកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌ័ច្បារអំពៅ។
លុះមកដល់វេលាម៉ោង ១១”៥៥នាទី នៅថ្ងៃទីខែឆ្នាំដដែលកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្សយ័បានចំនួន០៤នាក់នៅចំនុចក្បែរវត្ត សំពោងផលអណ្តែត សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ហើយកម្លាំងជំនាញស្រុកបាននាំខ្លួនជនសង្ស័យខាងលើមកអធិការនគរបាលស្រុកកៀនស្វាយដើម្បីសួរនាំ ។
>>>ក្រោយពីបានសួរនាំរួចជនសង្ស័យទាំង០៤នាក់ខាងលើបានសារភាពថា ខ្លួនពិតជាបាននាំគ្នាចូលទៅលួចម៉ូតូម៉ាក HONDA CBR 250CC ពណ៌ ស ខៀវ ពាក់ស្លាកលេខ សៀមរាប 1X. 3266 នៅចំនុចផ្ទះជួលក្នុងភូមិ ឫស្សីស្រុក ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល ពិតប្រាកដមែន ។
👉ដោយឈ្មោះ ញាញ់ បញ្ញឹម ជាចូលអ្នកចូល
ទៅមុនរួចហើយបានហៅឈ្មោះ អឿ ឈឿន (ថន)ឲ្យចូលទៅជួយរុញម៉ូតូចេញមកក្រៅ ហើយឈ្មោះ សែស មេសា ភេទប្រុសជាអ្ក្នកបើកម៉ូតូផាស់អាប់(passapp)ចាំមើលផ្លូវខាងក្រៅ ពេលរុញម៉ូតូមកដល់ខាងក្រៅផ្លូវឈ្មោះ ញាញ់ បញ្ញឹមបានជិះម៉ូតូរបស់ជនរងគ្រោះ ចំណែកឈ្មោះ អឿ ឈឿន (ថា)អង្គុយលើផាស់អាប់ខាងមុខចំហៀងខាងឆ្វេងយកជើងរុញម៉ូតូពីក្រោយ ដោយ ឈ្មោះសែស មេសា ភេទប្រុស ជាអ្នកបើកម៉ូតូផាស់អាប់ ជិះរុញម៉ូតូរងគ្រោះមកដល់ចំនុចក្បែររបងវត្តកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ភ្នំពេញ ម៉ូតូផាស់អាប់បានអស់សាំង ឈ្មោះ សែស មេ សា បានយកទូរសព្ទ័ដៃរបស់ខ្លួន ទូរសព្ទ័ទៅឈ្មោះ កុល ខេមរា (ខ្លា) ភេទប្រុស ឲ្យទិញសាំងហើយជិះម៉ូតូយកមកឲ្យពួកខ្លួនដើម្បីចាក់ផាស់អាប់ក្រោយពីចាក់សាំងរួចក៍នាំគ្នារុញម៉តូរបស់ជនរងគ្រោះរហូតមកដល់ផ្ទះ ឈ្មោះកុល ខេមរា(ខ្លា)ស្ថិតនៅភូមិនិរោធ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ។
#លុះព្រឹកឡើងរហូតដល់ម៉ោង11,55ថ្ងៃដដែលទើប
កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយចុះឃាត់ខ្លួនបានបន្តបន្ទាប់នឹងដកហូតវត្ថុតាង(ម៉ូតូ)មកកាន់អធិការដ្ឋានស្រុកដើម្បីចាត់ការតាមនិតិវិធី។
*បញ្ជាក់
មុខសញ្ញានេះគឺជាក្រុមធ្លាប់ដើរធ្វើសកម្មភាពលួចឆក់នឹងគាស់ផ្ទះសកម្ម។ពិសេសឈ្មោះ ញ៉ាញ់ បញ្ញឹម ភេទប្រុស កាលពីថ្ងែទី ០៤ កក្កដា ឆ្នាំ២០២០ ម៉ោង ១៣និង០០នាទី បានលួចម៉ូតូមួយគ្រឿងម៉ាកស្មាស់រ៉េវូ ពណ៍ខ្មៅ (ម៉ូតូបងប្រុសបង្កើត)របស់ខ្លួនយកទៅលក់ម្តងរួចមកហើយឮ៕

 

មតិយោបល់