ភ្នំពេញៈ ជនសង្ស័យ៦នាក់ ត្រូវអធិការដ្ឋានខណ្ឌឬស្សីកែវ ធ្វើការបង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានធ្វើការ ស្រាវជ្រាវចុះបង្ក្រាបរយៈពេល ២ថ្ងៃជាបន្តបន្ទាប់។
លោកវរៈសេនីយ៍ត្រី អ៊ីវ ឈុនផេង អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌឬស្សីកែវ បានប្រាប់ឲ្យដឹងថា ក្នុងការចុះបង្ក្រាប់ករណីគ្រឿងញៀនខាងលើនេះ គឺលោកបានទទួល បញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនៃគណៈ អធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានឲ្យកម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌធ្វើការស្រាវជ្រាវ ក៏ដូចជាទប់ស្កាត់បទល្មើសទាំងឡាយ និងយកចិត្តទុកដាក់អនុវត្តទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច ហើយលោកបានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ ព្រមទាំងបានកំណត់មុខសញ្ញា និងឃាត់ខ្លួនអ្នកប្រើប្រាស់ គ្រឿងញៀនរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦និង១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត ត្រង់ចំណុចរង្វង់មូលកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ព្រមទាំងបានដកហូតបាននូវឧបករណ៍ប្រើប្រាស់មួយចំនួន។
លោក អ៊ីវ ឈុនផេង បានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ សួន កែវនិមល ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលគោក។ ទី២ឈ្មោះ អេង ប៊ុនលីម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ទី៣ឈ្មោះ ទិស ធារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ វិមានភ្នំពេញ ផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិជ្រួលថ្មី ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រែងវែង។ ទី៤ឈ្មោះ យ៉ែម សុខេង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៥ឈ្មោះ ឌី ប្រិមប្រីយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវលំ ក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងទី៦ឈ្មោះ សេង សុភា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ។
ក្រោយពីធ្វើការបង្ហាញមុខរួចមកជនសង្ស័យទាំង ៦នាក់ខាងលើនេះ ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/LFaVgp5M1ng
មតិយោបល់