ស្វាយរៀងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានសហការល្អជាមួយកម្លាំង នគរបាលខេត្តក្រចេះ បានបន្តធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ រ៉េន ម៉ាប់ ភេទប្រុស អាយុ ២២ឆ្នាំ (ដែលជាមុខសញ្ញាក្នុងខេត្តក្រចេះ) ជាបក្សពួករបស់ជនសង្ស័យប្លន់ប្រដាប់អាវុធ យកម៉ូតូ១គ្រឿង ពីជនរងគ្រោះនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកមិញ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញខេត្តក្រចេះកំពុងបញ្ចូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បប់៕
មតិយោបល់