ភ្នំពេញៈ រយៈពេលកន្លងមកជារឿយៗ បុរសៗដែលនិយមចូលចិត្តចូលហាងឬ ផ្ទះម៉ាស្សា ដើម្បីសម្រួលសរសៃសរសូង ហើយក៏កើតមានបាត់បង់របស់ទ្រព្យ ហើយដាក់ការចោទប្រកាន់ទៅលើស្រ្តីម៉ាស្សា មានចេតនាលួច ឈានដល់ប្តឹងផ្តល់ ឃាត់ខ្លួនតែញ៉យ ក៏ប៉ុន្តែសម្រាប់រឿងហេតុថ្មីមួយនេះវិញ ខាងស្រ្តីម៉ាស្សាបានចោទប្រកាន់ទៅលើភ្ញៀវវិញម្តង ក្រោយពីភ្ញៀវចូលម៉ាស្សា ហើយគេង មួយយប់ ព្រឹកឡើង ចោទថាលួចទូរស័ព្ទ ទៅវិញ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះ វីន វីន ម៉ាស្សាបុរាណខ្មែរ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមបុរសជាភ្ញៀវ បានបដិសេធរាល់ការចោទប្រកាន់ ពីស្រ្តីម៉ាស្សានោះទាំងអស់ ថាខ្លួនមិនបានលួចយកទូរស័ព្ទរបស់នាងឡើយ ហើយកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខ្លួនពិតជាបានចូលទៅម៉ាស្សា នៅផ្ទះខាងលើមែន ជាមួយនារីអាវក្រហម ហើយដេករហូតដល់ព្រឹកឡើង ទើបងើបត្រឡប់ទៅផ្ទះ ស្រាប់តែទូរស័ព្ទហៅខ្លួនមកវិញ សួរនាំនិងចោទរឿងថាបាត់ទូរស័ព្ទ ហើយបាត់ទូរស័ព្ទនោះទៀតបាត់នៅបន្ទប់ផ្សេងទៅទៀត មិនមែនបាត់នៅក្នុងបន្ទប់ ដែលខ្លួនគេងនោះឡើយ។
ដោយកើតទុក្ខមិនសុខចិត្ត ស្រ្តីម៉ាស្សា បានប្តឹងទៅសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ទោះជាឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្តិភាព នៅផ្ទះម៉ាស្សាខាងលើ គ្មានឃើញភស្តុតាងណាមួយ ដែលចោទទៅលើភាគីខាងភ្ញៀវដែរ ។
បន្ទប់ដែលស្រ្តីម៉ាស្សាម្នាក់ផ្សេងទៀតអះអាងថាបាត់ទូរស័ព្ទ iPhone7Plus ជាបន្ទប់ផ្សេងដោយឡែក ហើយមើលតាមកាមេរ៉ាសុវត្ថិភាព ក៏គ្មានឃើញបុរសខាងលើ ចេញឬចូលបន្ទប់នោះដែរ ពេលចេញចូល តែបន្ទប់ដែលគេត្រូវចូលម៉ាស្សានោះ។
ដោយមិនអស់ចិត្ត ជជែកចោទប្រកាន់ និងប្រកែក នៅផ្ទះកើតហេតុមិនដាច់ស្រេច សមត្ថកិច្ចនាំភាគីសងខាងទៅសាកសួរនៅប៉ុស្តិ៍ លទ្ធផល ក៏គ្មានសញ្ញាណាមួយ ហៅថាជាភស្តុតាង ត្រូវចោទប្រកាន់ទៅលើភ្ញៀវដែរ គ្មានហេតុផលច្បាស់លាស់ សមត្ថកិច្ចឲ្យវិលត្រឡប់ទៅវិញទាំងសងខាង និងបន្តស្រាវជ្រាវបន្តទៀត៕
មតិយោបល់