ភ្នំពេញៈ ជនដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ មឿន ចក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ អ្នកបើកបរ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលនេះ ។
លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅរសៀលថ្ងៃចន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ មឿន ចក់ ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវលេខ១០១៩ ប្រសព្វផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់