សហរដ្ឋអាមេរិកធ្លាប់បាននិយាយរួចម្តងហើយថា ខ្លួននឹងបញ្ជូនគ្រាប់ផ្លោងមីស៊ីលទៅកាន់កោះGuam ក្នុងលក្ខណប្រុងប្រយ័ត្នមួយក្រោយការប្រកាសរបស់កូរ៉េខាងជើង។ ភាពតានតឹងបានបណ្តាលឲ្យការរីកដាលនៃជម្លោះរបស់ប្រទេសឧបទ្វីបកូរ៉េទាំងពីរកាន់តែអាក្រក់ឡើងក្នុងការប្រឈមមុខដាក់គ្នា។
លោករដ្ឋលេខាធិការនៃក្រសួងការពារជាតិអាមេរិក Chuck Hagel បានប្រកាសអាសន្នពីប្រតិកម្មរបស់កូរ៉េនាពេលថ្មីៗនេះហាក់ដូចជាមានភាពប្រាកដប្រជានឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាមេរិក៕
មតិយោបល់