ព័ត៌មានជាតិ

ឪពុកម្ដាយបាត់កូន ធ្លាប់តែរត់លេងចុះឡើង លុះពេលដើររកស្រាប់តែឃើញ សពអណ្ដែតក្នុងទឹកប្រឡាយ

កំពង់ឆ្នាំង: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទីព្រឹក មានករណីក្មេងលង់ទឹកប្រឡាយមុខផ្ទះស្លាប់ ស្ថិតក្នុងភូមិស្វាយបាកាវ ឃុំតាជេសអស់ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កុមាររងគ្រោះឈ្មោះ វ៉ាន់ លីហ្សា ភេទប្រុស អាយុ ១ខួបឆ្នាំ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញក្មេងប្រុសដើរលេងមុខផ្ទះ បានប្រហែលជាកន្លះម៉ោងក្រោយ ម្ដាយជនរងគ្រោះដោយបាត់កូនយូរពេក ព្រោះថាកូនតែងតែរត់ចេញចូលក្នុងផ្ទះទៅមក ក៏ដើររកតែរកមិនឃើញ លុះពេលដើរទៅមើលប្រឡាយទឹកមុខផ្ទះ ស្រាប់តែឃើញសពកូនអណ្ដែត ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសលវិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន ក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់