ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តរេចង្កូតពេញផ្លូវ បុកខឿនហោះធ្លាក់ចូលក្នុងទឹកទន្លេ

ភ្នំពេញ: នៅវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានករណីបុរសម្នាក់បើករថយន្តហោះចូលទឹកទន្លេ ស្ថិតនឹងមាត់ច្រាំងទន្លេកោះពេជ្រ ក្បែរស្ពានឥន្ធនូ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក lexus RX350 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-9666 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះក្នុងសភាពស្រវឹងស្រាជោកជាំ រេចង្កូតពេញផ្លូវស្រាប់តែបុកខឿនច្រាំងមាត់ទន្លេ ហោះចូលទៅធ្លាក់ក្នុងទឹកតែម្ដង។

សូមបញ្ជាក់៖ ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់