កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ ម៉ាក FUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504 បើករដោយឈ្មោះ ចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង មកដល់ចំណុចផ្លូវចូលខ្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបើកឆ្លងកាត់ ស្រាប់តែតៃកុងឡានស្មានកំពស់ផ្ទុកទំនិញមិនត្រូវ ក៏បណ្ដាលឲ្យទូលខ្លោងទ្វារវត្ដតែម្ដង ។
ហេតការណ៍ខាងលើសមត្ថកិច្ចជំនាញបានចំណាត់ការជួយអន្ដរាគមន៍និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដោះស្រាយតាមនីតិវិធី៕





មតិយោបល់