ភ្នំពេញៈ ដោយមានការឯកភាពពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងទីតាំងស្តុក និងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរកឃើញផលិតផលគ្រឿងសំអាងចំនួន ៥៥តោន ជាបណ្តោះអាសន្ន ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវបន្ត និងបានឃាត់ខ្លនជនសង្ស័យចំនួន ៤នាក់ បញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ការអុវត្តនេះក៏មានការចូលរួមសហការពីមន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់