ព័ត៌មានជាតិ

សេដ្ឋកិច្ច​អាមេរិក​ស្ទុះ​ឡើង​បន្ដិច​វិញ​នៅ​ឆ្នាំ​នេះ​

អតីត​ទេសាភិបាល​ធនាគារកណ្ដាល​អាមេរិក លោក Ben Bernanke បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​នា​ពេល​ខាង​មុខ​មាន​ភាព​វិជ្ជមាន បើ​ធៀប​នឹង​ប្រទេស​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក ហើយ​មាន​ហេតុផល​ល្អៗ​ជាច្រើន​ក្នុង​ការ​គិតថា​សេដ្ឋកិច្ច​អាមេរិក​នឹង​បន្ត​មាន​កំណើន​ក្នុង​អត្រា​ប្រហែល ៣​ភាគរយ​នៅក្នុង​ឆ្នាំនេះ​។​

ben-bernanke

​នេះ​ការ​ថ្លែង​ឲ្យដឹង​នៅក្នុង​សុន្ទរកថា​លើកដំបូង ចាប់តាំងពី​លោក​លាឈប់​ពី​តំណែង កាលពី​ខែ​មករា ហើយ​លោក​បាន​លើកឡើង​អំពី​សន្និសីទ​ស្ដីពី​ហិរញ្ញវត្ថុ​នៅ​រាជធានី​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​

​លោក​បាន​បន្តទៀតថា វិស័យ​ផ្ទះ​សំ​បែក ដែល​ជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ការធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច កំពុង​បង្ហាញ​សញ្ញា​រើប​ឡើងវិញ ហើយ​វិស័យ​សាងសង់​នឹង​មាន​កំណើន​ឡើង​ដែរ​។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី លោក​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នៅ​មិនទាន់​អស់​វិបត្តិ​នោះទេ​៕​

ប្រភព៖ Reuters

មតិយោបល់