ព័ត៌មានជាតិ

រថយន្តវ៉ាជែង ប៉ះម៉ូតូរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នាពេលព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយុងបុកម៉ូតូរ៉ឺម៉ក បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាននៅកន្លែងកើហេតុបានឲ្យដឹងថា គេឃើញមានរថយន្តហាត លែនឌ័រមួយគ្រឿង មិនចាំផ្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿន បានវ៉ាជែងខាងស្ដាំជាមួយនឹងម៉ូតូរ៉ឺម៉ក ហើយក៏បានបុកប៉ះពីក្រោយជាមួយម៉ូតូរ៉ឺម៉ក រួចម៉ូតូរ៉ឺម៉កក៏បានរេចង្កូតទៅឆ្វេងដៃបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ដែលបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់អ្នកបើកបររ៉ឺម៉ក។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះគ្នាតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់