ភ្នំពេញៈ នៅវេលាម៉ោង ៤ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ភ្នាក់ងារសារព័ត៌មាន Post News បានទាក់ទងទៅលេខប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចង់បានព័ត៌មាន អំពីករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ថាមានដែរឬទេ ប៉ុន្តែទាក់បីដងហើយ ពុំមានអ្នកលើកទូរស័ព្ទទាល់តែសោះ ចុះបើសិនពលរដ្ឋ មានបញ្ហាអ្វីមួយ ត្រូវការរាយការណ៍ទៅសមត្ថកិច្ច តើឲ្យពួកគាត់ប្រាប់នរណា?
ករណីនេះដែរ ពលរដ្ឋសូមសំណូមពរទៅលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង ដាក់លេខប្រចាំបញ្ជា ផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងទូលំទូលាយ ដើម្បីឲ្យពលរដ្ឋងាយស្រួលទំនាក់ទំនងទៅសមត្ថកិច្ច ពេលមានហេតុការណ៍បន្ទាន់ តែបែរជាទាក់ទងទៅគ្មានអ្នកទទួលទៅវិញ សង្ស័យតែអ្នកប្រចាំការដេកលក់អស់ហើយមើលទៅ៕
មតិយោបល់