ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង១០ និង២០នាទី កំលាំងផ្នែកជំនាញ នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វេីការឃាត់ជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅចំណុចមុខផ្ទះលេខ៤៦២ ផ្លូវ១៦៣ ក្រុម៤៩ ភូមិ០១ សង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នួន ថា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៤៤ ក្រុម១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។
សំភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ ទឹកក្រូច លាយខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DB 3934 ។
បច្ចុប្បន្ន ជនសង្ស័យ រួមវត្ថុតាង ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕


មតិយោបល់