បាត់ដំបងៈ ថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៦ ខែកញ្ញា គ.ស ២០២០ វេលាម៉ោង ២០និង៣០នាទីយប់ ស្ថិតនៅក្នុងចំណុច ភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើត ឡើងបណ្តាលឲ្យឆេះផ្ទះ ១ខ្នង (ឆេះទាំងស្រុង) ទំហំ ៥មx៤ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ស៊ឹម រឿន ភេទប្រុស អាយុ ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ទិន ភាព អាយុ ៥១ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុខាងលើ ។
សម្ភារៈខូចខាតរួមមាន៖
-ឆេះអង្ករ កន្លះការ៉ុង
-ឆេះចាន ឆ្នាំង កន្ទេល មុង ភួយ ខោអាវ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។
មូលហេតុ៖ បង្កដោយកូនឈ្មោះ រឿន រ៉ា (ប្រើសារធាតុញៀនលើសកម្រិត) ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកដុត មានទីលំនៅភូមិគុត្តាសត ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ បានសុំលុយឪពុកចំនួន ២០.០០០ រៀល តែគាត់មិនឲ្យពេលគាត់ទៅវត្តបាត់អស់ នៅម្នាក់ឯងក៏បានធ្វើសកម្មភាពដុតផ្ទះតែម្តង ។
ភ្លាមៗនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវឆ្ងាយនៅតំបន់ដាច់ស្រយាល៕
មតិយោបល់