ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ៣និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងលើសាលាឆាន់ វត្តក្រាំងស្លា ស្ថិតនៅភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តាលមកពីភ្លើងទៀនដុតបំភ្លឺនៅមុខបល្ល័ង្គព្រះ ។
ក្នុងហេតុការណ៍បណ្តាលឲ្យខូចខាតធុងប្រាក់សម្រាប់ដាក់លុយពិសាខបូជា ចំនួន៤ធុង , អង្ក ចំនួន ១០តៅ, ឆេះរនាបក្ដាទំហំ ២ម៉ែត្រx៣ម៉ែត្រ (សរុបសម្ភារៈខូចខាតគិតជាប្រាក់អស់ចំនួនប្រហែល ២លានរៀល ) ។
ករណីនេះត្រូវបានប្រជាពលរដ្ឋជួយពន្លត់ចប់នៅម៉ោង៣និង៥៥នាទី ព្រឹកថ្ងៃដដែល ៕
មតិយោបល់