ព័ត៌មានជាតិ

ជម្លោះពាក្យសម្តីក្នុងវង់ផឹកស៊ី ជនសង្ស័យកាប់ជនរងគ្រោះជាច្រើនពូថៅ ស្លាប់ក្នុងថ្លុកយ៉ាងអាណោចអាធ័ម

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយសារជម្លោះពាក្យសម្តីក្នុងវង់ផឹកស៊ី ជនសង្ស័យបានកាប់ជនរងគ្រោះជាច្រើនពូថៅ បណ្តាលឱ្យស្លាប់ក្នុងថ្លុកយ៉ាងអាណោចអាធ័ម។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨នឹង៣០នាទី នៅចំណុចភូមិក្រាំងគរគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ម៉ម បូរី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ឃុំកើតខាងលើ បានយកពូថៅកាប់ទៅលើឈ្មោះ ភួង ផាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ចំមុខ+ក្បាលជាច្រើនពូថៅ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយកើតហេតុជនសង្ស័យត្រូវបានប្រជាពលរដ្ឋព្រួតចាប់វាយបណ្តាលអោយរងរបួសជាទម្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅពេទ្យបង្អែកខេត្តកំពង់ស្ពឺ។បច្ចប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី ៕

មតិយោបល់