ព័ត៌មានជាតិ

ត្រី​ងៀតឆ្លៀតពងរបស់មន្រ្តីប៉ូលិសខណ្ឌមានជ័យក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញៈ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាប់ដៃរវល់ការពារសន្តិសុខជូនថ្នាក់នាំ និងប្រជាពលរដ្ឌដែលមកពីខេត្ត/ក្រុងនានា ដើម្បីទស្សនា និងដើរកម្សាន្តក្នុងពិធិនេះជាច្រើនកុះករ។

ចម្លែកអីតែលោក ឆើត ជាមន្រ្តីប៉ូលិសព្រះនាមកោះជ័យ24A7 កងអន្តរាគមន៍ប៉ូលិសខណ្ឌមានជ័យឆ្លៀតឱកាសទំនេរច្រើនបានប្រមូលក្រុមអ្នកញៀនល្បែងជល់មាន់ជាច្រើននាក់មកភ្នាល់គ្នាដាក់លុយទៅវិញ ដូចពាក្យចាស់លោកពោលថា “ត្រីងៀតឆ្លៀតពង”។

ដោយមើលឃើញទង្វើមិនល្អបែបនេះ ក្រុមអ្នកសារព័ត៌មានបានចុះផ្ដិតយករូបភាពនៅទីតាំងជល់មាន់ ដែលស្ថិតនៅតាមប្រឡាយទឹកស្អុយស្ពានអាកាសស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែលោក ជា វាសនា ហៅ ឆើត ព្រះនាមកោះជ័យ24A7 កងអន្តរាគមន៍បានប្រើពាក្យអសុរសជេរប្រមាថថា “ពួកហ្អែងមករំខានការជល់មាន់របស់គាត់ ធ្វើឲ្យផ្អើលដល់អ្នកលេងល្បែងជល់មាន់របស់គាត់”។

ជុំវិញករណីខាងលើ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងមួយនេះ បានបើកលេងល្បែងជន់មាន់យូរមកហើយ ពុំដែលឃើញសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបឡើយ។ ប្រជាពលរដ្ឋសង្ស័យថា សមត្ថកិច្ចទាំងនោះ ខ្លាចលោកកោះជ័យហើយមើលទៅ៕

https://youtu.be/5QQnkeKG7ck

photo_2016-11-14_10-58-51photo_2016-11-14_10-58-52

មតិយោបល់