កំពង់ធំៈ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានប្រើប្រាស់វិធានការជំនាញបង្ក្រាបករណី ចែកចាយសារធាតុញៀន ១ករណី ស្ថិតនៅចំណុចភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ខេត្តកំពង់ធំ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០
វេលាម៉ោង ៨និង៤០នាទី ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានឲ្យដឹងថាជនសង្ស័យ៖
១.ឈ្មោះ មាស ខេមរា ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
២.ឈ្មោះ អ៊ុយ អាត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងកាត់សក់ ទីលំនៅបច្ចុប្បន្នភូមិក្រញូង ឃុំផាន់ញើម
ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
៣.ឈ្មោះ ម៉ែន ពេជ្ររស្មី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិកំពង់រទេះ សង្កាត់កំពង់រទេះ
ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចដកហូតវត្ថុតាងម្សៅសរថ្លាសង្ស័យថា សារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងនីតិវិធី ដើម្បីចាត់ការបន្ត ៕
មតិយោបល់