ព័ត៌មានជាតិ

បុរគ្គលិកភោជនីយដ្ឋានមួយកន្លែង ត្រូវជនសង្ស័យលួចទូរស័ព្ទដៃចំនួន ៣គ្រឿង នៅក្រុងសៀមរាប

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០ម៉ោង​ ៤ និង០០នាទី​ទៀបភ្លឺ​ ត្រង់ចំណុចភោជនីយដ្ឋានស៊ុបម្រះក្រោយស្តាតចាស់​ ក្នុងភូមិ​សាលាកន្សែង​ សង្កាត់​ស្វាយដង្គំ​ ក្រុង/ខេត្ត​ សៀមរាប​ មានករណីប្រព្រឹត្តអំពើលួច​យកទូរស័ព្ទដៃ០៣គ្រឿង។

ទី១ ម៉ាក ZTE ពណ៌ខ្មៅ
ទី២ ម៉ាក Vivo ពណ៌ទឹកប៊ិចក្រម៉ៅ
ទី៣ ម៉ាក Iphone 6 plus លេខពណ៌ទឹកមាស​ ។

ជនរងគ្រោះឈ្មោះ​ ឡោម​ ឡី​ ភេទ​ប្រុស​ អាយុ​ ១៨ឆ្នាំ​ មុខរបរ​ បុគ្គលិកស៊ុបម្រះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ក្រោយកើតហេតុ ជនសង្ស័យឈ្មោះ​ សឿម​ វឌ្ឍនា​ ភេទ​ ប្រុស​ អាយុ​ ១៨ឆ្នាំ​ មានទីលំនៅពុំពិតប្រាកដ ដេកតាមចិញ្ចើមផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ រួមជាមួយនឹងវត្ថុតាង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

មតិយោបល់