ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន ១៤នាក់ ពុលអាហារ នៅស្រុកសូទ្រនិគម

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៤០នាទី មានករណីពុលអាហារ នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគ ខេត្តសៀមរាប។

ជនរងគ្រោះ៖
១-ឈ្មោះ វី ភេទប្រុស អាយុ២៨ឆ្នាំ
២-ឈ្មោះទ្បុង គឹមហួយ ភេទស្រីអាយុ៣២ឆ្នាំ
៣-ឈ្មោះ វី លីហួ ភេទស្រី
៤-ឈ្មោះ វី រ៉ាវុត ភេទប្រុស
៥-ឈ្មោះ រ៉ា វណ្ណ ភេទប្រុស អាយុ២ឆ្នាំ
៦-ឈ្មោះ ឈុន ទ្បា ភេទស្រី អាយុ២២ឆ្នាំ
៧-ឈ្មោះ តាក់ ធីតា ភេទស្រី អាយុ៣ឆ្នាំ
៨-ឈ្មោះ ទ្បុង ទ្បាំង ភេទប្រុស អាយុ៦៨ឆ្នាំ
៩-ឈ្មោះ ស៊ង់ រស់ ភេទប្រុស អាយុ៣៣ឆ្នាំ
១០-ឈ្មោះ ទ្បុង គឹមហ៊ុន ភេទស្រីអាយុ៣៣ឆ្នាំ
១១-ឈ្មោះ រស់ លីហ៊ន់ ភេទស្រីអាយុ១៣ឆ្នាំ
១២-ឈ្មោះ រស់ តានី ភេទប្រុស អាយុ៦ឆ្នាំ
១៣-ឈ្មោះ រស់ តាណា ភេទប្រុសអាយុ៦ឆ្នាំ
១៤-ឈ្មោះ ទ្បុង តាក់ ភេទប្រុសអាយុ៣៧ឆ្នាំ ។

លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋចំនួន ១៤នាក់ រស់នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគ ខេត្តសៀមរាប បានហូបត្រសក់ ខ្ទឹមបារាំងខ្ទឹមក្រហម និងជីគ្រប់មុខ សណ្កែកបណ្តុះសណ្តែកដី តាំងហ៊ុន ដូងលីញ ទឹកប្រហុក ក្រូចឆ្មា ហើយមានអាការ:រាគ ក្អួតចង្អោរ តែមិនធ្ងន់ធ្ងរទេ ហើយត្រូវបានបញ្ជូនមកជួយសង្គ្រោះ ព្យាបាលនៅមណ្ឌលសុខភាព ពុំមានអ្នកណាគ្រោះថ្នាក់ដល់អាយុជីវិតទេ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានយកសំណាកមកពិនិត្យ ដើម្បីរកមូលហេតុនៃការពុលនេះ៕

មតិយោបល់