ព័ត៌មានជាតិ

ប្រពន្ធសុំទៅធ្វើការរោងចក្រ ប្ដីមិនព្រម! មិនដឹងយ៉ាងម៉េច ស្រាប់តែទៅធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។

សពជនរងគ្រោះឈ្មោះ ធុង ធាង អាយុ ៣៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពោធិអង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ប្រពន្ធឈ្មោះ រត់ ឡោម អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
មានកូនចំនួន៣នាក់ ប្រុស ១នាក់ ។

ជនរងគ្រោះ បានចង.កនិងខ្សែអង្រឹង ជាប់និងផ្ទោងផ្ទះ កម្ពស់ ១ ម៉ែត្រកន្លះ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

មូលហេតុ៖ ខឹងប្រពន្ធសុំទៅធ្វើការនៅរោងចក្រកាត់ដេរ ខ្លួនមិនឲ្យទៅ ដើរផឹកស៊ីស្រវ៉ឹង ពេលត្រលប់មកផ្ទះវិញ ឡើងចង.កសម្លាប់ខ្លួន៕

មតិយោបល់