ពោធិ៍សាត់ៈ មានការភ្ញាក់ផ្អើលមួយឡើង បន្ទាប់ពីប្រជាពលដ្ឋប្រទះឃើញសាកសពទារកម្នាក់ នៅក្នុងស្ទឹកពោធិ៍សាត់ កាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចច្រាំងស្ទឹងក្រោមស្ពានថ្មថ្មី ទល់មុខឈាងខាងត្បួងសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សាកសពទារកម្នាក់ ដែលត្រូវគេប្រទះឃើញអណ្តែតហើមស្អុយរលួយក្នុងទឹកស្ទឹងពោធិ៍សាត់ នោះគឺគេសន្និដ្ឋានថាទើបតែកើតបានមួយអាទិត្យ ហើយត្រូវម្តាយអប្រិយបោះចោល។ លោក ប៉ិច ស៊ីផាន់ មេប៉ុស្តិ៍ផ្ទះព្រៃ បានប្រាប់សាកសពទារកដែលម្តាយអប្រិយបោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់នោះ យើងអាចសន្និដ្ឋានថា ទើបតែកើតបានចន្លោះមួយអាទិត្យប៉ុណ្ណោះទេ។
លោកមេប៉ុស្តិ៍បន្ថែមថា ដោយសារសាកសពទារកនោះ មានសភាពធំក្លិនហើមស្អុយរលួយ សមត្ថកិច្ចបានចាត់ចែកយកសពទៅបូជា និងបន្តការស្រាវជ្រាវ រកមុខម្តាយកំណាច មកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់