ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មានពីហេតុការចោរឆក់ភ្លាមកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចេញប្រតិបត្តិការដេញប្រផាប់ចាប់ប្រភីងរហូតឃាត់ជនល្មើសម្នាក់ភ្លាមៗ បណ្តាលឲ្យមន្ត្រីអាវុធហត្ថម្នាក់ផងដែរ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០កែងមុនីវង្ស (មុខហាងតាយតាយ) សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
មន្រ្តីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា បន្ទាប់ពីមានករណីលួច(ឆក់កាបូប) បានកើតឡើង ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញបានដេញប្រផាប់ចាប់ប្រភីងរហូតដល់ចំណុចផ្លូវ៨០កែង៦៥ សង្កាត់ស្រះចក ក៏ត្រូវកម្លាំងយើងបើកម៉ូតូបំបុកម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួល ភ្លាមនោះបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ហើយបក្ដពួកម្នាក់ទៀត បានរត់គេចខ្លួនដោយយកកាបូបរបស់ជនរងគ្រោះមិនបានសម្រេចឡើយ រួចកម្លាំងក៏បានប្រគល់ជូនជនរងគ្រោះវិញ មាន(លុយ៤០ម៉ឺនរៀល និងឯកសារមួយចំនួន)។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជំ ណារៀន ភេទប្រុស អាយុ១៧ឆ្នាំ ជា (ក្រុមK.BOYសាលាវត្តភ្នំ) ស្នាក់នៅផ្ទះលេខ៥៤០ ខណ្ឌទួលគោកដកហូតម៉ូតូ០១គ្រឿងម៉ាក SUZUKI LET’S ពណ៌ខ្មៅ ស្លាកលេខតាកែវ 1J-៧៨០៤។ ចំណែកជនរងគ្រោះឈ្មោះ អែម ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន។ រីឯមន្ត្រីអាវុធហត្ថខណ្ឌដូនពេញម្នាក់ ឈ្មោះ ប៉ិច ទី បានដួលម៉ូតូ រងរបួសជើងស្តាំ និងដៃខាងឆ្វេង កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ត៕
មតិយោបល់