ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យមានចំនួន៦០៥ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤០៩ គ្រឿង និងរថយន្តចំនួន ១៩៦ គ្រឿង ។
យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសចំនួនមានចំនួន ៨១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៧គ្រឿង និងរថយន្តចំនួន៤គ្រឿង ។
អប់រំអ្នកបើកបរដែលមានអត្រាជាតិស្រវឹងក្រោម០,២៥ ចំនួន ២នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូចំនួន០១ នាក់ និងរថយន្តចំនួន ០១នាក់ ។ ចំណែកការពិន័យទៅ លើអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម មិនមាននោះទេ ។
ចំណែកឃាត់អ្នកបើកបរស្រវឹងមានចំនួន ០៦នាក់ ក្នុងនោះមានអ្នកបើកម៉ូតូចំនួន ៥ នាក់ (0,61-0,65-0,70-0,74 -0,78-Mgl/ ខ្យល់) និងអ្នកបើករថយន្តចំនួន០១ នាក់ (0,61 MgL/ខ្យល់)
រាបាយការណ៍ដដែលបានបញ្ជាក់ទៀតថា លទ្ធផលត្រួតពិនិត្យរយៈពេល១៥៧លើកបានឃាត់អ្នកបើកបរយានយន្តចំនួន៥២៦ នាក់ ក្នុងនោះមានអ្នកបើកបររថយន្តចំនួន ១១៧នាក់ ស្រី០៤នាក់ និងអ្នកបើកបរម៉ូតូចំនួន ៤០៩នាក់ ៕
មតិយោបល់