ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

បុគ្គលិកធនាគារម្នាក់ ជួយអតិថិជន មិនឲ្យចាញ់បោកប្រាក់២សែនដុល្លារ

សិង្ហបុរីៈ មនុស្សជាច្រើននាក់ត្រូវបានគេចាប់ខ្លួននាពេលថ្មីៗនៅក្នុងប្រទេសសិង្ហបុរី ពីបទបោកបញ្ឆោតយកប្រាក់តាមប្រព័ន្ធអនឡាញ ប៉ុន្តែវាហាក់បីដូចជាមិនបានធ្វើឲ្យជនឆបោកខ្លាចញញើតឡើយ ហើយករណីថ្មីចុងក្រោយត្រូវបានកើតឡើងកាលពីថ្ងៃអង្គាទី០២ ខែសីហា កន្លងទៅ នៅពេលបុគ្គលិកធនាគារ Maybank សាខានៅឯបជ្ឈមណ្ឌល People’s Park Centre ប្រាប់ទៅប៉ូលិសអំពីដំណើររឿង នៃ សំណើចម្លែងមួយរបស់ស្ត្រីចំណាស់ម្នាក់ សូមបញ្ជូនប្រាក់២សែនដុល្លារទៅមិត្តភក្តិ ដែលបុគ្គលិកធនាគាររូបនោះជឿថា ជាអ្នកត្រូវបានប្តឹងពីអាជ្ញាធរអន្តោប្រវេសន៍អន្តរជាតិ។

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការនៅថ្ងៃចន្ទនេះថា ជនរងគ្រោះមានអាយុ ៧២ឆ្នាំ បានទាក់ទង់ជាមួយជនម្នាក់តាមរយៈ ហ្វេសប៊ុក និង Whatsapp ជាង៥ឆ្នាំមកហើយ។

បើតាមប្រភព ស្ត្រីចំណាស់ម្នាក់នេះ ត្រូវបានគេបោកយកប្រាក់ អស់ ៧៥.០០០រួចមកហើយ ក្នុងករណីឆបោកពីករណីផ្សេងគ្នា មុនពេលប៉ូលិសធ្វើអន្តរាគមន៍។

ប៉ូលិសបាននិយាយថា «ក្តីព្រហ្មទណ្ឌមួយនេះអាចចំណាយពេលរាប់ខែដើម្បី ធ្វើការទំនាក់ទំនង ជាមួយអ្នកមុនពេលសុំប្រាក់» ៕

InternetScamST2016

មតិយោបល់