កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃ សុក្រ ១កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង០០ នាទីនៅចំណុចភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីហិង្សាដោយចេតនាមួយ។
ជនសង្ស័យមានគ្នា ៤នាក់៖
១.ឈ្មោះ ធី សែន ភេទប្រុស អាយុ ២៦ឆ្នាំ
២.ឈ្មោះ រ៉ុម ស្រូយ ភេទ ប្រុស
៣.ឈ្មោះ រ៉ុម ស៊្រុន ភេទ ប្រុស
៤.ឈ្មោះ ឃន ពុធ ភេទ ប្រុស។ អ្នកទាំងបួន រស់នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង។
ចំណែកឯភាគីជនរងគ្រោះ៖
១.ឈ្មោះ ផៃ ឆាយ ភេទប្រុស ( រងរបួសធ្ងន់)
២.ឈ្មោះ ឡង ឡា ភេទប្រុស ( រងរបួសធ្ងន់ )
៣.ឈ្មោះ ប៉េង អ៊ុយ ភេទប្រុស ( រងរបួសធ្ងន់)
អ្នកទាំងបីរស់នៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ធី សែន ភេទប្រុស អាយុ ២៦ ចំណែកបីនាក់ទៀត បានរត់គេចខ្លួនបាត់ ៕

មតិយោបល់