ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា វេលាម៉ោង ១៩និង១០នាទី ថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីចោរលួចម៉ូតូចំនួន ០១ករណី នៅចំណុចមុខផ្សារសាលាក្រៅ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ អឿន អុន ភេទ ប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិអូអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-9728។
មូលហេតុ៖ជនរងគ្រោះ ជិះម៉ូតូមកទុកមុខផ្សារសាលាក្រៅ ហើយដើរចូលទៅក្នុងផ្សារ មិនបានដកសោម៉ូតូ ពេលដើរមកវិញ ក៏បាត់ម៉ូតូតែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅសហការ ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្រាវជ្រាវ និងស្វែងរកមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕


មតិយោបល់