ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ ត្រូវបុរសជាសង្សារវាយទ្បើងហើមភ្នែក

ភ្នំពេញ: កាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបង្កហិង្សា ដោយចេតនា (ប្រើដៃវាយឲ្យរបួស)។

កើតហេតុកាលពីវេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ (ត្រូវជាសង្សារជនសង្ស័យ) ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (របួសហើមជាំភ្នែកទាំង២ និងគុំត្រចៀកខាងស្តាំ )។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់