ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ អណ្តែតទឹក នៅក្នុងដងស្ទឹងសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខផ្សារទំនើបទ្រេធសេនធ័រ ក្នុងក្រុមទី១០ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីប្រទះឃើញសពមនុស្សលង់ទឹកស្លាប់ អណ្តែកនៅដងមាត់ស្ទឹងសៀមរាប។

សាកសពឈ្មោះព្រឹម វ៉ាន់នី ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិកក្រាញ សង្កាត់ ក្រុង ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងផ្នែកបច្ចេកទេស និងកោសល្យវិច័យនៃអធិការដ្ឋាននគរបាលបាលក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យខេត្ត បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសព និងស្រាវជ្រាវរកសាច់ញាតិគ្រួសារនៃសព ។

ការសន្និដ្ឋាន៖ លើដងខ្លួនសព មិនមានស្លាកស្នាម អ្វីជាប់ពាក់ពន្ធ័និងបទល្មើសអ្វីឡើយ គឺជនរងគ្រោះ ស្រវឹងស្រា ហើយដើរធ្លាក់ទឹក បណ្តាលឲ្យលង់ទឹកស្លាប់តែម្ដង។

ក្រោយធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអធ្វាក្នុងសង្កាត់សៀមរាប ក្រុង/សៀមរាប៕

មតិយោបល់