ព័ត៌មានជាតិ

សាហាវណាស់! កូនបង្កើត ទាញកាំបិតផ្គាក់ កាប់ម្តាយខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់

កំពង់ឆ្នាំង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ បានយកកាំបិតផ្គាក់កាប់ម្ដាយ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩ និង៣០ ចំណុចផ្ទះឈ្មោះជូ សុភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ ឈ្មោះ ឃឹម ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ចំណែកជនរងគ្រោះ ជាម្តាយបង្កើតជនសង្ស័យ ឈ្មោះ ជូ សុភ័ណ្ឌ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ដំណើររឿង៖ ខណ:ជនរងគ្រោះ កំពុងអង្គុយលើគ្រែក្រោមផ្ទះ ស្រាប់តែជនសង្ស័យ បានយកកាំបិតកាប់ជនរងគ្រោះ ត្រូវចំនួន ០៣កន្លែង (ថ្ពាល់ស្តាំមួយកន្លែង លើចិញ្ចើមមួយកន្លែង និងត្រូវចំក្បាល មួយកន្លែង ) បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ។

រហូតដល់វេលាម៉ោង ១៥និង១៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ចចាប់ ឃាត់ខ្លួនជនសង្ស័យ បានរួមនឹងវត្ថុតាង កសាងសំនុំរឿងតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត៕

មតិយោបល់