ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ រត់គេចខ្លួនមិនរួច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានឲ្យដឹងថា ករណីលួចមួយ មានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃទី០២-០៩-២០២០ វេលាម៉ោង០៩និង៣០នាទី។

ជនសង្ស័យឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី។ ជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគ្រោះ ជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យ បានជិះម៉ូតូម៉ាក KTM-200 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-1401 ឆក់កាបូបជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួន។

សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាព បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់