ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ លូកដៃឆក់ទូរស័ព្ទម៉ាក I phone Pro 11 ពីនារីម្នាក់បានសម្រេច នៅខណ្ឌទួលគោក

ភ្នំពេញ: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេច បណ្ដាលឲ្យក្រឡាប់ផាស្អាប់ មនុស្សរងរបួស ស្ថិតតាមបណ្តោយផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនាង បានជិះផាស្អាប់ចេញពីផ្ទះ ដើម្បីទៅរកញ៉ាំអីជាមួយបងប្អូននៅម្ដុំផ្សារដើមថ្កូវ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ លូកដៃឆក់ទូរស័ព្ទពីដៃម៉ាក I phone Pro 11 ពណ៌ខ្មៅ បានសម្រេច រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សូមបញ្ជាក់៖ ករណីនេះ ជនរងគ្រោះបានប្រទាញគ្នាចុះឡើងជាមួយជនសង្ស័យ រហូតបណ្ដាលឲ្យក្រឡាប់ផាស្អាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការសាកសួរ រីឯជនរងគ្រោះ រងរបួសត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះ៕

មតិយោបល់