ព័ត៌មានជាតិ

ភ្ញៀវទេសចរដែលជាប់តាមកោះរ៉ុង និងកោះសង្សារ ពេលនេះ ត្រូវបាននាំត្រទ្បប់មកដីគោកវិញហើយ

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នា ក់មកដីគោក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយសារបញ្ហាអាកាសធាតុ ប្រទេសកម្ពុជា យើងរងឥទ្ធិពលព្យុះឈ្មោះថា «នូល» ។

លោកឧត្តមសេនីយ៍ទោ បានប្តថា ដោយសារមានភ្លៀង និងខ្យល់ខ្លាំង ទើបមិនអាចឲ្យភ្ញៀវជាតិ និងអន្តរជាតិ ឡើងមកដីគោកបាន។

លោកស្នងការ បន្ថែមថា ដោយមានការណែនាំពីលោក គួច ចម្រើន អភិបាលខេត្តព្រះសីហនុ បានទាក់ទងទៅក្រសួងធន់ធានទឹក និងឧតុនិយមថា អាកាសធាតុល្អប្រសើរ ចន្លោះពីម៉ោង១០ ដល់ម៉ោង១រសៀល។ ហេតុដូច្នេះ ទើបកម្លាំងនគរបាលទេសចរណ៍ និងនគរបាលជើងទឹក សហការជាមួយក្រុមហ៊ុនទូកឯកជន ទៅយកភ្ញៀវទាំងអស់ មកដីគោកវិញ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា កម្លាំង នគរបាល បានជិះទូកអមទូកដឹកភ្ញៀវ ទូកដឹកភ្ញៀវមិនឲ្យលើសចំណុះ មាន អាវពោងត្រឹមត្រូវ និងមានការយកចិត្តទុកដាក់ពីលោកអភិបាលក្រុងកោះរ៉ុងថែមទៀតផង៕

មតិយោបល់