ព័ត៌មានជាតិ

ទៅមើលស្បៃដាក់ត្រី នៅក្នុងប្រឡាយ បែជាលង់ទឹកបណ្តាលឲ្យស្លាប់ទាំងវ័យក្មេង

កណ្តាល: បុរសម្នាក់លង់ទឹកស្លាប់ប្រឡាយបណ្តាលឲ្យស្លាប់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង០៥នាទី នៅចំណុច ប្រឡាយទឹកវរះ១ ស្ថិតនៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ:ឈ្មោះ ហម មេសា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតឃុំកើតហេតុ។
វត្ថុតាងចាប់យក:
_ គ្មាន

តាមការបំភ្លឺ របស់ឈ្មោះផៃ សំអាត ភេទស្រី អាយុ ៥២ ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា: នៅវេលាម៉ោង ៩និង១០នាទី ជនរងគ្រោះ បានប្រាប់អ្នកផ្ទះថា ខ្លួនទៅ មើលស្បៃដាក់ត្រី នៅក្នុងប្រឡាយទឹកវរះ១ ដោយបាត់ជនរងគ្រោះយូពេក មិនឃើញមកផ្ទះ មានការសង្ស័យ ខ្លួនជាម្តាយក៏ទៅតាមរកមើលជនរងគ្រោះ តែមិនឃើញ ក៏បាននាំបងប្អូន ចុះរាវរក ក្នុងប្រឡាយទឹក ក៏ឃើញជនរងគ្រោះ ស្លាប់ក្នុងទឹកបាត់ទៅហើយ រួចក៏បានស្រង់សពជនរងគ្រោះ មកផ្ទះ។
បញ្ជាក់:ជនរងគ្រោះ ធ្លាប់គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ខួរក្បាល (ប្រសៃប្រសាទ)ជិត២ឆ្នាំមកហើយ។
ក្រោយទទួលបានពត៍មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ជ័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។
ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹក ពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់