ព័ត៌មានជាតិ

រថយន្តដឹកផ្លែខ្នុរ ចូលតាមច្រកព្រំដែនសំយ៉ោង សង្ស័យមានចាក់ថ្នាំគីមី ប៉ះពាល់សុខភាព មន្ត្រីកាំកង់ត្រូល មិនហ៊ានបង្រ្កាប សង្ស័យទុកចិញ្ចឹមឆ្នាំងបាយ

ស្វាយរៀងៈប្រជាពលរដ្ឋ ដែលមាននៅក្បែច្រករបៀង ព្រំដែនសំយ៉ោង ស្ថិតក្នុង ឃុំសំយ៉ោង ស្រុកកំពង់រោរទ៏ ខេត្តស្វាយរៀង បានធ្វើការរិះគន់ ទៅលើស្ថាប័នពាក់ពន្ធ័ ជាពិសេសសមត្ថកិច្ច កាំកុងត្រូល ដែលមានលោក ណាល់ វិចិត្រ ជាប្រធានសាខាកាំកង់ត្រូល ខេត្តស្វាយរៀង ដោយនៅតែបណ្ដែតបណ្ដោយ ឱ្យក្រុមឈ្មួញដឹកបន្លែផ្លែឈើ ត្រីសាច់ សង្ស័យខូចគុណភាព និងមានជាតិគីមី មធ្យោបាយតាមម៉ូតូរឺំម៉ក និងរថយន្ត ជាច្រើនគ្រឿង ជារៀងរាល់ថ្ងៃ ខណះមិនដែលឃើញមន្ត្រីណាម្នាក់ ត្រួតពិនិត្យសោះឡើយ ឱ្យតែបង់ឱ្យគ្រប់ទៅគឺ ok ហើយ។

ប្រជាពលរដ្ឋ ដែលមានទីលំនៅ ក្បែរច្រកព្រំដែនសំយ៉ោង នេះ មានការងឿយឆ្ងល់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ច ដែលពាក់ពន្ធ័ មានដូចជា នគរបាលវរៈព្រំដែន ទាហានវរៈព្រំដែន អ្នកយកភាស៊ី មន្ត្រីកាំកុងត្រូល ដែលបណ្ដោយឱ្យទំនិញគ្មានគុណភាព និងមានជាតិគីមី ហូរចូលតាមច្រករបៀងនេះ ចាំយកលុយពីអ្នកដឹកទំនិញគ្រប់ប្រភេទ ហើយមិនបានចុះមកពិនិត្យថា តើទំនិញទាំងនោះ មានគុណភាពឬ គ្មានគុណភាពនោះឡើយ។

ជាក់ស្ដែង កាលពីរស់ៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាស្ត្រ ព្រំដែនសំយ៉ោង មានរថយន្តហ៊ីយ៉ាន់ដាយ ពណ៏ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-6300 បានផ្ទុកផ្លែខ្នុរពេញ ឆ្ពោះចូលក្រុងស្វាយរៀង សង្ស័យមានចាក់ថ្នាំគីមីនោះ បានធ្វើដំណើរយ៉ាងរលូន ដោយមិនឃើញមានសមត្ថកិច្ច កាំកង់ត្រូល ត្រួតពិនិត្យអ្វីនោះទេ។

ប្រភពបន្តថា ដោយនៅក្បែរច្រករបៀងព្រំដែននេះ គឺឃើញមានតូបប្រក់ស្លឹកមួយ ដែលគេតែងតែហៅថា កុងត្រូលជជុះរបស់សមត្ថកិច្ច កាំកង់ត្រូល ដែលមានឈ្មោះ វុធ ជាប្រធានស្នាក់ការ ច្រកព្រំដែនអន្តរជាតិ ព្រៃវល្ល័ ដាក់ជាប្រចាំ សម្រាប់យកលុយពីក្រុមឈ្មួញដឹកទំនិញមិនថា ម៉ូតូ ឬក៏រថយន្តនោះឡើយ។ ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ច ដែលពាក់ព័ន្ធ មេត្តាទប់ស្កាត់ ឬពិនិត្យទំនិញ ដែលក្រុមឈ្មួញដឹកតាមម៉ូតូរឺម៉ក និងរថយន្ត នៅច្រករបៀងព្រំដែន មួយនេះផង ព្រោះពួកគាត់មិនដឹងថា រាល់ទំនិញបន្លែ ផ្លែឈើរ ត្រីសាច់ មានជាតិគីមី ឬក៏គ្មាន ជាពិសេស ប៉ះពាល់សុខភាពពួកគាត់អ្វីនោះទេ ដោយគ្រាន់បានត្រឹមតែទិញរបស់ទាំងនោះពីផ្សារ យកមកហូបប្រចាំថ្ងៃ តែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ភ្នាកងារ Post News យើង រកការបំភ្លឺពីលោក ណាល់ វិចិត្រ មេកាំកុងត្រូលខេត្ត មិនបានទេ រីឯលោក យន សុផល មេប៉ុស្ត៏នគរបាល ច្រករបៀងសំយោង ដែលគេដឹងថា មិនសូវនៅកន្លែង ទុកឱ្យចៅធ្វើផ្គរព្យុះភ្លៀងនោះ ទាក់ទងតាមទូរស័ព្ទមិនចូលនោះទេ នៅរសៀលថ្ងៃទី២០ មេសា ២០១៦នេះ៕

photo_2016-04-21_11-08-25

មតិយោបល់