ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ គិតជាទឹកប្រាក់ខាតបង់អស់ជិត មួយម៉ឺនដុល្លារ

ព្រៃវែង: កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង៣០នាទី មានអគ្គិភ័យឆាប់ឆេះផ្ទះចំនួន២ខ្នង ស្ថិតភូមិជំពូ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេតព្រៃវែង ។

១/ ផ្ទះ ទំហំ ៥ម×៦ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក ម្ចាស់ឈ្មោះ ប៉ោ លី អាយុ ៣៧ឆ្នាំ
សម្ភារ:ខូចខាត៖
– ម៉ូតូ១គ្រឿងម៉ាក សង់ C១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៧ (តំលៃ២០០០ដុល្លា)
– ខ្សែរ ក មាសចំនួន៣ជី
– ប្រាក់ចំនួន ៦០០០០៛
– អង្ករចំនួន២០០គីឡូ
ខូចខាតសរុប១៥,៧០០,០០០រៀល។

២/ ផ្ទះទំហំ ៦ម×៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក ខូចខាតទាងស្រុង។
សម្ភារ:ខូចខាត៖
– ស្រូវចំនួន ២៥០គីឡូ
– អង្ករចំនួន ៣០០គីឡូ
– ប្រាក់ចំនួន ១០,០០០រៀល
ខូចខាតសរុប ១៨,១០០,០០០រៀល ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី៕

មតិយោបល់