ភ្នំពេញៈ សំបកកញ្ចប់បារីចិន ជាច្រើនកញ្ចប់ត្រូវបានប្រទះឃើញគេយកបោះចោលរាយតាមផ្លូវ ដើមបារីយកចេញទុកដោយឡែក ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសង្ស័យបារីនាំចូលមិនប្រក្រតី ឬគ្មានគុណភាព ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងរយៈពេល២មកនេះ កញ្ចប់បារីរបស់ចិន ត្រូវបានគេយកទៅបោះចាក់ចោលរាយប៉ាយតាមផ្លូវ តាមការប៉ាន់ប្រមាណ រាប់រយប៊ិច បង្កឲ្យភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរសមត្ថកិច្ចងឿងឆ្ងល់ ចុះទៅពិនិត្យមើល មិនមែនជារឿងធម្មតាឡើយ ។
តាមរយៈការស៊ើបសួរ ស្រាវជ្រាវ ជុំវិញក្បែរកន្លែងកើតហេតុ ពលរដ្ឋបានឲ្យដឹងថា តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩នេះមកម្លេះ មានរថយន្តឃ្លប់ មួយគ្រឿង ដឹកបារីចិន រាប់រយប៊ិច មកជួលប្រជាពលរដ្ឋ ឲ្យហែកយកតែដើមបារីក្នុងចេញ ច្រកថង់ទុកដោយឡែក ចំណែកកញ្ចប់ គ្រាន់តែគេថា ទុកដោយឡែក គេនិងទិញជាអេតចាយវិញ ក៏ប៉ុន្តែក្នុងរយៈពេល២ថ្ងៃនេះ គ្មានឃើញខាងណាមកទិញសំបកកញ្ចប់ ទើបពលរដ្ឋ សម្រេចយកទៅចាក់ចោល តែម្តង ។
ពលរដ្ឋបន្តទៀតថា ពួកគាត់មិនដឹងថា បារីនោះនាំចូលមកស្របច្បាប់ ឬគុណភាពយ៉ាងណាដែរ គ្រាន់តែដឹងថា ជាបារីចិន ហើយគាត់គ្រាន់តែស៊ីឈ្នួល ហែក ដកហូតយកដើមបារីខាងក្នុងច្រកថង់ទុក ខាងគេមកយកទៅទេ ក្នុងមួយប៊ិច ថ្លៃហែក តម្លៃ៥ពាន់រៀល ។
ជុំវិញប្រទះឃើញសំបកកញ្ចប់បារីចិន សង្ស័យមិនប្រក្រី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងបន្តស្រាវជ្រាវ ស៊ើបសួររកប្រភពដើមជាមុនសិនមិនទាន់ដឹងថា ពាក់ព័ន្ធយ៉ាងណានោះនៅឡើយទេ ៕
មតិយោបល់