ព័ត៌មានជាតិ

នៅព្រឹកនេះស្ថានភាពអាងទឹកតាម៉ុក មានការស្រកចុះបន្តិចហើយ!!!

ឧត្តរមានជ័យ: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦និង០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:០០នាទីល្ងាច នៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៦ម៉ែត្រ ស្រកចុះ ០,១៤ម៉ែត្រ ។
-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
-កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ៕

មតិយោបល់