មន្ត្រីប៉ូលីសរបស់វៀតណាម បានចេញមុខអះអាងថាសត្វព្រាបទាំងនោះ ជារបស់ក្លិបប្រកួតប្រជែងល្បែងសត្វព្រាប បន្ទាប់ពីលេចឭព័ត៌មានថា វា ជាចារកម្ម ដំបូងឈ្លបយកការណ៍នៅក្នុងប្រទេសវៀតណាម ទៅកាន់ប្រទេសចិន ។
មូលហេតុដែលកើតរឿងនេះឡើងដោយសារតែមាន ព័ត៌មានជាច្រើន បានយល់ច្រឡំ បន្ទាប់ពីឃើញសត្វព្រាបនោះ ស្លាបវាមានបោះត្រា ទឹកថ្នាំក្រហម ហើយជើងវាមានរង្វង់ក្រហមដូចចិញ្ចៀន នៅព័ទ្ធជុំវិញ ។
បណ្តាញព័ត៌មានវៀតណាម ជាច្រើនបានចុះផ្សាយថា សត្វព្រាប ១៦ ក្បាល ត្រូវបានអ្នកស្រុក ទីក្រុង ដាណាំង ចាប់បានតាំងពីខែ វិច្ឆិកា ។
ទាក់ទងបញ្ហានេះ លោកវរសេនីយ៍ឯក Tran Phouc បានប្រាប់ដល់សារព័ត៌មាន Thanh Nien News ថា ព្រាបទាំងនោះ វាឆ្លុះបញ្ជាំងតាមរយៈសញ្ញាសម្គាល់នៅលើស្លាប របស់ពួកវា ហើយក៏ជាសញ្ញាបង្ហាញពីក្លិបរបស់ព្រាប ដោយបានចុះបញ្ជីត្រឹមត្រូវ ទុកសម្រាប់ប្រកួត តែប៉ុណ្ណោះ ។
លោកបានបន្តថា ប្រទេសដែលលេងព្រាបប្រណាំងនេះ គឺមានមូលដ្ឋាននៅ ចិន តៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាមផ្ទាល់តែម្តង ។សត្វព្រាប ដែលយើងឃើញយល់ច្រឡំថា ជាអ្នកឈ្លបយកការណ៍ ហើយគេចាប់បាននៅទីក្រុងដាណាំង ជាសត្វព្រាប ដែលបោះបង់ការប្រកួត ។
បញ្ជាក់ផងដែរថា ចិន និងវៀតណាម បានផ្ទុះសង្គ្រាមដាក់គ្នា កាលពីឆ្នាំមុន បន្ទាប់ពីចិន ចាប់ផ្តើមទាញយកប្រេងនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាប់និងដែនសមុទ្រវៀតណាម ។ ដោយសារតែបញ្ហានេះ ទើបលេចឭព័ត៌មានចចាមអារាម ទាំងគ្មានមូលដ្ឋាន ថាសត្វព្រាបនោះជាអ្នឈ្លបយកការណ៍ ៕
មតិយោបល់