ព័ត៌មានជាតិ

បុរសម្នាក់វាយនារីរងគ្រោះ បណ្ដាលឲ្យរបួសបែកមុខហូរឈាម ក្រោយផឹកស៊ី

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៥១ ក្បែរផ្សារហ្គោដិន សូរិយា ម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីហិង្សារវាងបុរសម្នាក់និងនារី២នាក់ ។

ដំណើររឿង៖ មុនពេលកើតហេតុ បុរសខាងលើបានហៅ នារីរងគ្រោះទៅផឹកស៊ី នៅកន្លែងកើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឈ្លោះគ្នា រហូតបង្ករបួសស្នាម ហើយជុំវិញករណីនេះ កើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះដល់ទីតាំង នាំជនបង្ក និងជនរងគ្រោះ ទៅកាន់ប៉ុសិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ដើម្បីសាកសួរ ៕

មតិយោបល់