បាត់ដំបងៈ នៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅក្រុមទី៥ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ២៤៤-២៤៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតមានឡើងរវាងរថយន្ដនិងម៉ូតូ។
រថយន្តម៉ាក នីសាន់ យូឌី ធុនដឹកជញ្ជូនធំ ពាក់ស្លាកលេខ បាត់ដំបង3A-1789 (ស៊ឺមីរ៉ឺម៉កស្លាកលេខភ្នំពេញ4A 2037) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)បើកបរមកពីទិស បាត់ដំបង មុខទៅទិស ខាងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានកៀរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ បាត់ដំបង1W 3147 អ្នកបើកបរឈ្មោះ ហាច ថាន់វ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្រុមទី១ ភូមិអូរគ្រៀត ឃុំគារស្រុកមោងឫស្សី ដែលកំពុងបើកបរចេញមកពីផ្សារមោងចូលផ្លូវជាតិបណ្តាលឲ្យស្លាប់នៅនឹងកន្លែង៕
មតិយោបល់