ព័ត៌មានជាតិ

ឡើងបូកជញ្ជាំងផ្ទះ ដែលធ្វើនៅពីក្រោមខ្សែកាបកំពុងមានភ្លើងបណ្តាលឲ្យឆ្លងឆក់របួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ឡើងបូកជញ្ជាំងផ្ទះ ដែលធ្វើនៅពីក្រោមខ្សែកាបកំពុងមានភ្លើង ដោយកាន់ម៉ែត្រជាប់និងដៃផង ណ្តាលឲ្យគាបឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ នៅចំណុចផ្ទះក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស មានអាយុប្រហែល៣០ឆ្នាំ ស្នាក់នៅភូមិខាងលើ បានឡើងទៅបូកជញ្ជាំងផ្ទះ ដែលធ្វើនៅពីក្រោមខ្សែកាប ដែលកំពុងមានភ្លើង ហើយពេលនោះជនរងគ្រោះកាន់ម៉ែត្រគា ក៏ទៅប៉ះនឹងខ្សែកាប បណ្ដាលឲ្យឆ្លងចរន្តឆក់ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕

 

មតិយោបល់