ភ្នំពេញៈ នគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទiPhone 7 plus ពីជនរងគ្រោះបានសម្រេច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ចំណុចក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យ ទាំង៣នាក់នោះទី១មានឈ្មោះ លី ហ្ទាវីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខែ្មរឥស្លាម ស្នាក់នៅផ្ទះលេខ៥១២ ផ្លូវជាតិលេខ៥ ក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ( ឃាត់ខ្លួនមានសារធាតុញៀន)។ ទី២ឈ្មោះ ម៉ាត់ រ៉ាហ្វាត ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករសណ្ឋាគាភ្នំពេញ ស្នាក់នៅផ្ទះលេខ១២៦៧ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួនមានសារធាតុញៀន)
ទី៣ឈ្មោះ ចាន់ វុទ្ធី ហៅថ្លែន ប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ជិះកណ្តាលអ្នកឆក់យកទូរសព្ទ រត់គេចខ្លួន ។
ចំណែកជនរងគ្រោះមានឈ្មោះ ម៉ី ប៊ុនពន្លឺពេជ្រ ភេទស្រី អាយុ១៦ឆ្នាំស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម២ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ មុខរបរសិស្ស។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ នៅគីឡូម៉ែត្រលេខ៦ ដើម្បីទៅផ្ទះមួយទៀតនៅសង្កាត់ផ្សារចាស់ជិះចេញពីក្នុងផ្ទះមកផ្លូវមុខផ្ទះជនរងគ្រោះបាននិយាយទូរសព្ទជាមួយឪពុកស្រាប់តែជនសង្ស័យបានជិះម៉ូតូមកពីក្រោយមាន គ្នា៣នាក់ធ្វើ សកម្មភាពឆក់យកទូរសព្ទពីដៃពីជនរងគ្រោះរួចជិះគេចត្រង់ទៅទិសខាងត្បូងជនរងគ្រោះក៏ជិះដេញតាមស្រែកឆោឡោពេលនោះកម្លាំងល្បាតខណ្ឌប៉ុស្តិ៍នៅគោលដៅជិតទីនោះទទួលបានព័ត៌មាន ភ្លាមធ្វើការដេញតាមដោយចាប់ដៃប្រទាក់ក្រឡាគ្នាតាមវិទ្យុទាក់ទង សហកាគ្នាជាមួយនឹង ប្រជាការពារឃាត់ខ្លួនបានចំនួន២នាក់ នៅចំណុចក្រុម១១ ភូមិក្រោលគោ ដោយជនសង្ស័យម្នាក់ទៀតបោះទូរសព្ទឆក់បានពីជនរងគ្រោះចោលរួចរត់គេចខ្លួនបាត់ទៅ។
ចំពោះសំភារៈដកហូតបានមាន ម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-9058 ជនសង្ស័យជិះធ្វើសកម្មភាព និងទូរសព្ទ១គ្រឿងម៉ាក iPhone 7plus របស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ចំពោះមុខកម្លាំជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួន៕
មតិយោបល់